Thursday, September 1, 2016

ខ្លីខ្លឹម៖ តើនរណា ជាអ្នកបង្កើតអោយមាន ១ ថ្ងៃ មាន 24 ម៉ោង?

ខ្លីខ្លឹម៖ តើនរណា ជាអ្នកបង្កើតអោយមាន ១ ថ្ងៃ មាន 24 ម៉ោង? ដោយ: សំបូរ ប្រាជ្ញ ខ្លីខ្លឹម ពេលវេលា តារាវិទូក្រិច Hipparchus ជាមនុស្សដំបូងគេ ដែលស្នើគំនិតឱ្យមានការបែងចែក ១ថ្ងៃ ចេញជា 24 ម៉ោងស្មើៗគ្នា។ Hipparchus បានបង្កើតស្តង់ដារនៃប្រព័ន្ធនេះ ពីជនជាតិអេស៊ីប ដែលបានបែងចែកថ្ងៃជា 24 ម៉ោងផងដែរ ប៉ុន្តែ មិនបានប្រើប្រាស់រយៈពេលអោយមានភាពស្តង់ដាគ្រប់ម៉ោងនោះទេ។ inside banner ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ពេលវេលា “equinoctial” ពីព្រោះវាផ្អែកទៅលើមូលដ្ឋាន 12 ម៉ោងនៃថ្ងៃ និង 12 ម៉ោងនៃពេលយប់ នៅលើសមមាត្រ Equinoxes (ពេលដែលរយៈពេលនៃពេលថ្ងៃ ស្មើនឹងរយៈពេលនៃពេលយប់)។ ប្រទេសជាច្រើនឯទៀត បានបន្តប្រើ ម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែ ម៉ោង ចាប់ផ្តើមមានស្ដង់ដារកាន់តែខ្លំាងទៅៗ ក្នុងរយៈពេលបច្ចឹមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិច។ ក្នុងឆ្នាំ 1884 ថ្ងៃសកលដែលមាន24 ម៉ោងត្រូវបានស្នើឡើង និងទទួលយកនៅសន្និសិទអន្ដរជាតិ Meridian ដែលជាពេលចាប់ផ្តើម នៃការបង្កើតអោយមានស្តង់ដាពេលវេលាតាមតំបន់ (Time Zones)។

No comments:

Post a Comment