Friday, September 2, 2016

Method 3 Cultivating Quick Thinking

Cultivate a growth mindset. Studies show that learning from your mistakes improves your mental processes. ... Undertake activities that promote fast thinking. ... Use all your senses. ... Prioritize the tasks you give your brain. ... Repeat the information you really want to know.

គន្លឹះ​ទាំង​៥​ក្នុង​ការ​ហ្វឹកហាត់​ខួរក្បាល ​ដើម្បី​​ឲ្យ​រៀន​ឆាប់​ចេះ​​នឹង​ចងចាំ​ច្រើន​ជាង​មុន

មានមនុស្សជាច្រើនបញ្ហាជាមួយខួរក្បាលរបស់ពួកគេដែលមិនរៀនមិនឆាប់ចូល ឬ ចងចាំអ្វីមួយមិនបានល្អ តែមិនជាអ្វីទេប្រសិនបើអ្នកអនុវត្តតាមវិធីខាងក្រោមនេះ អ្នកនឹងបានឃើញលទ្ធផលដ៏គួរឲ្យពេញចិត្ត៖ ១) រៀនអ្វីដែលថ្មីហើយប្លែក៖ អ្នកត្រូវចងចាំថាការរៀនអ្វីមួយដដែលៗរាល់ថ្ងៃមិនអាចធ្វើឲ្យខួរក្បាលរបស់អ្នកមានលំហាត់ប្រាណល្អនោះទេ ដូច្នេះអ្នកគួរតែទទួលយកនូវបទពិសោធន៍ថ្មីៗឲ្យបានច្រើន។ ២) រៀនតាមកម្មវិធីហ្វឹកហាត់ខួរក្បាល៖ សម័យនេះគឺជាសម័យកុំព្យូទ័រ ហេតុនេះវាហាក់បីដូចជាមិនមានបញ្ហាធំដុំអ្វី ណាស់ណាទេ ប្រសិនបើអ្នកចង់ធ្វើលំហាត់ឬរៀនពីកម្មវិធីជាច្រើន តាមប្រព័ន្ធអ៊ីនធឺណិត។ ៣) ហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយត្រឹមតែរាងកាយយើងប៉ុណ្ណោះទេ វាថែមទាំងជួយធ្វើលំហាត់ប្រាណដល់ខួរក្បាលយើងថែមទៀតផង។ ៤) ចំណាយពេលនៅជាមួយមនុស្សដែលយើងស្រលាញ់៖ ការនិយាយជាមួយមនុស្សដែលយើងស្រលាញ់ធ្វើឲ្យយើងមានអារម្មណ៍ល្អស្រស់ស្រាយជាងមុន ព្រោះថាពេលដែលយើងនិយាយគ្នាទើបយើងអាចយល់ពីគ្នាបានច្រើនជាងមុន។ ៥) ញាំអាហារដែលជំនួយដល់សុខភាព៖ របបអាហាររបស់យើងរាល់ថ្ងៃពិតជាមានសារៈសំខាន់ដល់សុខភាពខួរក្បាលយើងយ៉ាងខ្លាំង ហើយការបរិភោគបន្លែបៃតងនិងផ្លែឈើ រឹតតែផ្តល់ជំនួយខួរក្បាលយើងឲ្យមានសុខភាពល្អជាងមុនទៅទៀត៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

Thursday, September 1, 2016

ខ្លីខ្លឹម៖ តើនរណា ជាអ្នកបង្កើតអោយមាន ១ ថ្ងៃ មាន 24 ម៉ោង?

ខ្លីខ្លឹម៖ តើនរណា ជាអ្នកបង្កើតអោយមាន ១ ថ្ងៃ មាន 24 ម៉ោង? ដោយ: សំបូរ ប្រាជ្ញ ខ្លីខ្លឹម ពេលវេលា តារាវិទូក្រិច Hipparchus ជាមនុស្សដំបូងគេ ដែលស្នើគំនិតឱ្យមានការបែងចែក ១ថ្ងៃ ចេញជា 24 ម៉ោងស្មើៗគ្នា។ Hipparchus បានបង្កើតស្តង់ដារនៃប្រព័ន្ធនេះ ពីជនជាតិអេស៊ីប ដែលបានបែងចែកថ្ងៃជា 24 ម៉ោងផងដែរ ប៉ុន្តែ មិនបានប្រើប្រាស់រយៈពេលអោយមានភាពស្តង់ដាគ្រប់ម៉ោងនោះទេ។ inside banner ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ពេលវេលា “equinoctial” ពីព្រោះវាផ្អែកទៅលើមូលដ្ឋាន 12 ម៉ោងនៃថ្ងៃ និង 12 ម៉ោងនៃពេលយប់ នៅលើសមមាត្រ Equinoxes (ពេលដែលរយៈពេលនៃពេលថ្ងៃ ស្មើនឹងរយៈពេលនៃពេលយប់)។ ប្រទេសជាច្រើនឯទៀត បានបន្តប្រើ ម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែ ម៉ោង ចាប់ផ្តើមមានស្ដង់ដារកាន់តែខ្លំាងទៅៗ ក្នុងរយៈពេលបច្ចឹមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិច។ ក្នុងឆ្នាំ 1884 ថ្ងៃសកលដែលមាន24 ម៉ោងត្រូវបានស្នើឡើង និងទទួលយកនៅសន្និសិទអន្ដរជាតិ Meridian ដែលជាពេលចាប់ផ្តើម នៃការបង្កើតអោយមានស្តង់ដាពេលវេលាតាមតំបន់ (Time Zones)។